ការិយាល័យមេធាវី សិដ្ឋាល័យ ផ្តល់ប្រឹក្សា និងពិគ្រោះយោបល់ ដោយសិក្សានិងស្វែងយល់ស៊ីជម្រៅអំពីតម្រូវការ និងនិន្នាករនៃអាជីវកម្ម និងប្រតិបត្តិការធុរកិច្ចនីមួយៗ។

ការិយាល័យមេធាវី សិដ្ឋាល័យ បានចូលរួមរៀបចំសេចក្តីព្រាងបទប្បញ្ញត្តិស្តីពីបច្ចេកវិទ្យាហិរញ្ញវត្ថុ។ លើសពីនេះទៀត ការិយាល័យមេធាវី សិដ្ឋាល័យ មានបទពិសោធន៍រៀបចំនិងផ្តល់យោបល់លើសេចក្តីព្រាងបទប្បញ្ញត្តិក្នុងវិស័យហិរញ្ញវត្ថុ វិស័យពាណិជ្ជកម្ម និងវិស័យមូលប័ត្រ នៃ​កម្ពុជា។

ការិយាល័យមេធាវី សិដ្ឋាល័យ បានផ្តល់សេវាលេខាធិការសាជីវកម្ម​​ ជូនអតិថិជន ដើម្បីធានាការអនុវត្ត អភិបាលកិច្ចសាជីវកម្ម ប្រកបដោយឧត្តមានុវត្តន៍ នវានុវត្តន៍ និង​សមស្របតាម​តម្រូវការចាំបាច់​និង​​ជាក់​ស្តែង​ របស់​ក្រុមហ៊ុន និង​ស្ថាប័ន ដែលមានតម្រូវការនីមួយៗ​។ ចំពោះអនុលោមភាព ការិយាល័យមេធាវី សិដ្ឋាល័យ បានផ្តល់ប្រឹក្សា​​ផ្នែកច្បាប់តាមតម្រូវការ ​ផ្តល់​ព័ត៌មាន​អំពី​បច្ចុប្បន្នភាព​​ច្បាប់ និង​ដំណោះស្រាយបញ្ហាច្បាប់ជាក់លាក់នីមួយៗ​។

ការិយាល័យមេធាវី សិដ្ឋាល័យ បានផ្តល់យោបល់លើការរៀបចំកែសម្រួលរចនាសម្ព័ន្ធនិងអនុលោមភាព ជូនអតិថិជនជាក្រុមហ៊ុននិងស្ថាប័ន។ តាមរយៈការសិក្សាវាយតម្លៃលើរចនាសម្ព័ន្ធស្ថាប័ន ការិយាល័យមេធាវី សិដ្ឋាល័យ អាចកំណត់អំពីសក្តានុពល កាលានុវត្តនភាពអភិវឌ្ឍន៍ និងព្យាករណ៍​ហានិភ័យ សម្រាប់​ប្រើប្រាស់​ជា​​​​ធាតុចូលគន្លឹះ ក្នុងការរៀបចំចក្ខុវិស័យនិង​យុទ្ធសាស្រ្តសាជីវកម្ម​របស់អតិថិជន។

ការិយាល័យមេធាវី សិដ្ឋាល័យ បានផ្ដល់យោបល់ផ្នែកច្បាប់ជូនអតិថិជនក្នុងទម្រង់ជា យោបល់ទូទៅ ឬ​លិខិត​​​ផ្លូវការ ដើម្បីជាការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ​អំពីច្បាប់និងការអនុវត្តសិទ្ធិនិងកាតព្វកិច្ចតាមបទប្បញ្ញត្តិ ច្បាប់ និងប្រើប្រាស់ជាលិខិតយោង តាមសេចក្តីត្រូវការ​ចាំបាច់​​។

ការិយាល័យមេធាវី សិដ្ឋាល័យ បានផ្តល់កិច្ចជំនួយការ ដល់អតិថិជនក្នុងការរៀបចំពាក្យស្នើសុំ កិច្ចព្រមព្រៀង និងឯកសារក្រុមហ៊ុន ស្របតាមការតម្រូវរបស់ក្រុមហ៊ុនពាណិជ្ជកម្ម និងកិច្ចប្រតិបត្តិការនានា។ បន្ថែមលើការតាក់តែងឯកសារច្បាប់ ការិយាល័យមេធាវី សិដ្ឋាល័យ បានពន្យល់ និងធ្វើជាអ្នកតំណាងឱ្យអតិថិជន ក្នុងការចរចាជាមួយសមគូភាគីលើ ខសន្យានិងលក្ខខណ្ឌសន្យា ដែលស្ថិតនៅក្នុងដំណើរការរៀបចំព្រាង និងឈានទៅចុះកិច្ចព្រមព្រៀង ឬកិច្ចសន្យា ជាផ្លូវការ។

ការិយាល័យមេធាវី សិដ្ឋាល័យ បាន​ផ្តល់សេវាកម្ម​ផ្នែក​​​ត្រួតពិនិត្យ​ច្បាប់លើក្រុមហ៊ុននិងទ្រព្យ ដើម្បីរៀបចំ របាយការណ៍ត្រួតពិនិត្យផ្នែកច្បាប់ ដែលតម្រូវដោយប្រតិបត្តិការពាណិជ្ជកម្ម។ យើងបានត្រួតពិនិត្យផ្នែកច្បាប់ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈនិងជំនាញខ្ពស់ តាមរយៈការកំណត់កម្មវត្ថុគតិយុត្ត​​​ ឬកម្មវត្ថុ​​​ដែលត្រូវត្រួតពិនិត្យ ការរៀបចំបញ្ជីរាយនាមឯកសារតម្រូវ ការកំណត់អំពីបញ្ហាអនុលោមភាពគតិយុត្ត​ ការផ្តល់ប្រឹក្សា​​​អំពីហានិភ័យនិងដំណោះស្រាយ និងការរៀបចំរបាយការណ៍ស្តីពី​អនុលោមភាព ផ្អែកលើ​​​ច្បាប់និងបទប្បញ្ញត្តិ​ជាធរមាន នៃកម្ពុជា​។​

ការិយាល័យមេធាវី សិដ្ឋាល័យ បានផ្តល់សេវាកម្ម​ដោះស្រាយវិវាទ ជូន​អតិថិជន តាមរយៈលិខិតជូនដំណឹងឬការតំណាងឱ្យអតិថិជនក្នុងការចរចានិងចូលរួមកិច្ច​ប្រជុំ ការផ្ដល់ប្រឹក្សា​​អំពី​បញ្ហានិងដំណោះស្រាយផ្នែកច្បាប់ និងតំណាងឱ្យអតិថិជនក្នុងនីតិវិធីច្បាប់និងតុលាការ។